(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការដាក់ដំណើរការជាផ្លូវការ កម្មវិធីស្វ័យសិក្សា «MoEYS E-Learning»។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។
កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ផ្តល់ការគាំទ្រដល់ដំណើរការអប់រំតាមបែប «ស្វ័យសិក្សា» សម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតសិក្សាទៅតាមពេលវេលា និងទីកន្លែងដែលសមប្រកប៕
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម៖