Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក មិន ឃិន ដឹកនាំប្រជុំរៀបចំបុណ្យ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ៨មេសា និង រៀបចំដង្ហែរព្រះបរមសារីរិកធាតុ

09-03-2016 17:31

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងធម្មការ និងសាសនា លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីរៀបចំបុណ្យទិវាព្រះពុទ្ធសាសនាអន្តរជាតិ៨ ខែមេសា និងរៀបចំដង្ហែរព្រះបរមសារីរិកធាតុព្រះពុទ្ធអង្គ ទៅដង្កល់គង់នៅ ព្រះសក្យមុនីចេតិយ៌ ភ្នំព្រះរាជទ្រព្យឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្តាលនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ក្រោមព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីបុណ្យទាំងពីរខាងលើនេះត្រូវបានរាជរដ្ឋាភិបាល ចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាបន័ ដឹកនាំដោយក្រសួងធម្មការនិងសាសនា សហការជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ មន្ត្រីសង្ឃ រៀបចំប្រារព្ធជាលក្ខណៈផ្លូវការ ថ្នាក់ជាតិ ដើម្បីឲ្យសមស្របតាមរដ្ឋធម្មនុញ្ញ (ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ) រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕