(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែឧសភានេះ បានចេញសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយកំណត់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។
សេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា វិធានការរដ្ឋបាល ដែលត្រូវអនុវត្តក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវចាប់ផ្តើមអនុវត្តរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១៕
សូមអានសេចក្តីសម្រេចខាងក្រោម៖