(កណ្តាល)៖ នាយឧត្តមសេនីយ៍ មាស សុភា បញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើង គោគនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព បើកិច្ចប្រជុំបូកសរុប ការងារជំនាញបញ្ជូនសារប្រចាំឆ្នាំ២០១៥ និងដាក់នៅទិសដៅបន្តឆ្នាំ២០១៦ និងបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបញ្ជូនសារជំនាន់ទី៨ នៅវរសេនាតូចបញ្ជូនសារលេខ៥៤ នៅព្រែកហូ ខេត្តកណ្តាល។
ក្នុងពិធីនោះ ក៏មានការអញ្ជូនចូលរួមពីនាយទាហាន ពលទានហាន ជាច្រើននាក់ផងដែរ។ នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាន សុភា បានជំរុញឲ្យនាយទាហាន ពលទាហានទាំងអស់ ប្រឹងប្រែងបំពេញការងារ ដែលថ្នាក់លើដាក់ជូន ឲ្យបានត្រឹមត្រូវ និងឲ្យមានប្រសិទ្ធភាព ហើយត្រូវយកជំនាញដែលទទួលបានពីវគ្គបំប៉ននេះ ទៅអនុវត្តន៍ឲ្យបានត្រឹមត្រូវផងដែរ៕