លោក Donald Trump ឈ្នះបេក្ខភាពតំណាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Hawaii
09-03-2016 15:45
(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ (Donald Trump) បានយកឈ្នះលើគូប្រកួតប្រជែងនានាក្នុងគណបក្សសាធារណរដ្ឋ នៅរដ្ឋហាវ៉ៃ (Hawaii) បន្ទាប់ពីលោក ទើបទទួលបានជោគជ័យដូចគ្នានេះនៅរដ្ឋ មីជីហ្គេន (Michigan) និង មីស៊ីស៊ីពពី (Mississippi)។ នេះបើតាមការផ្សាយរបស់វ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០១៦។
លោក ដូណាល់ ត្រាំ បានឈ្នះបីប្រកួតក្នុងចំណោមបួន នៅក្នុងគណបក្សសាធារណរដ្ឋនៅថ្ងៃអង្គារ សប្តាហ៍នេះ។ ដោយឡែកលោក Ted Cruz បានឈ្នះការប្រកួតទីបួន នៅក្នុងរដ្ឋ អ៊ីដាហូ (Idaho)។ សម្រាប់បេក្ខជនដែលកំពុងនាំមុខ ដែលទទួលបានជ័យជម្នះច្រើនជាងគេមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ ដោយឡែកនៅ គណបក្សប្រជាធិបតេយ្យវិញ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន៕