Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៥៥លាន ៨២ម៉ឺននាក់ ស្លាប់ជាង ៣លាន ២៥ម៉ឺននាក់ និងជាសះស្បើយជាង ១៣៣លាន ២៥ម៉ឺននាក់! ​​​​(Video inside)

06-05-2021 10:38

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥៥,៨២៧,៩៤១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,២៥៥,៣៩៩នាក់ និងជាសះស្បើយឡើងវិញ ១៣៣,២៥៤,៨១៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៣២១,២៤៤នាក់ ស្លាប់ចំនួន ៥៩៣,១៤៨នាក់ និងជាសះស្បើយចំនួន ២៦, ០៣៥,៣១៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២១, ០៧០,៨៥២នាក់ ស្លាប់ចំនួន ២៣០,១៥១នាក់ និងជាសះស្បើយ ១៧,២៦៩, ០៧០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៩៣៦,៤៦៤នាក់ ស្លាប់ ៤១៤,៦៤៥នាក់ និងជាសះស្បើយ ១៣,៥២៩, ៥៧២នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖