(ឌូបៃ)៖ មន្ត្រីយោធាជាន់ខ្ពស់មួយរូបរបស់អ៉ីរ៉ង់ បានប្រកាសថា អ៉ីរ៉ង់អាចនឹងបញ្ជូនក្រុមជំនាញហ្វឹកហ្វឺនយោធា ទៅកាន់ប្រទេស យេម៉ែន ដើម្បីជួយក្រុមឧទ្ទាម Shi'ite Houthi ប្រយុទ្ធប្រឆាំងនឹងក្រុមចម្រុះ Gulf Arab ដឹកនាំដោយប្រទេស អារ៉ាប៊ី សាអូឌីត។ នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦។
លោក Masoud Jazayeri មេបញ្ជាការងនៃកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បានស្នើយោបល់ថា អ៉ីរ៉ង់អាចបញ្ជូនជំនួយទៅកាន់ក្រុម ឧទ្ទាម Houthis តាមមធ្យោបាយស្រដៀងគ្នាមួយ ដែលខ្លួនធ្លាប់បាន ធ្វើចំពោះកងកម្លាំង របស់លោកប្រធានាធិបតីស៊ីរី Bashar al-Assad។ អ៉ីរ៉ង់ បានបញ្ជូនកងកម្លាំង និងក្រុមជំនាញរាប់ពាន់នាក់ ទៅកាន់ស៊ីរី។
ឆ្លើយតបនឹងឥទ្ធិពលនៃការវាយប្រហារ តាមដែនអាកាសរបស់រុស្ស៊ី កងកម្លាំងអ៉ីរ៉ង់បានជួយកងកម្លាំងលោក Assad ប្រឆាំងនឹង កងកម្លាំងឧទ្ទាមគាំទ្រដោយ អារ៉ាប៊ី សាអូឌីត និងអំណាចរបស់ក្រុម Sunni។ អារ៉ាប៊ីសាអូឌីត បានចោទប្រកាន់អ៉ីរ៉ង់ចំពោះការគាំទ្រ ចលនាកងកម្លាំងប្រដាប់អាវុធ Houthi នៅក្នុងប្រទេសយេម៉ែន ដែលបានធ្វើឲ្យរដ្ឋាភិបាលទទួលស្គាល់ ដោយអន្តរជាតិស្ថិត នៅក្រៅប្រទេស។
ទស្សនៈរបស់អ៉ីរ៉ង់ ក្រុម Houthis គឺជាអាជ្ញាធរស្របច្បាប់ ប៉ុន្តែអ៉ីរ៉ង់ បានច្រានចោលការចោទថា បានផ្តល់អាវុធ ទៅកាន់ពួកគេ។ ក្រុម Houthis បានលើកឡើងថា ពួកគេបាននិងកំពុងប្រយុទ្ធធ្វើបដិវត្តន៍ ប្រឆាំងនឹងរដ្ឋាភិបាល ពុករលួយ និងក្រុមអ្នកគាទ្រតំបន់ Gulf Arab របស់ខ្លួន៕