(ភ្នំពេញ)៖ ផ្សារទំនើប ជីបម៉ុង បានប្រកាសដាក់ឲ្យប្រើប្រាស់គេហទំព័រ http://www.chipmongsupermarket.com របស់ខ្លួនជាផ្លូវការដើម្បីផ្តល់ភាពកាន់តែងាយស្រួល សម្រាប់អតិថិជនក្នុងការបញ្ជាទិញទំនិញរាប់ពាន់ប្រភេទដែលជាតម្រូវការប្រចាំថ្ងៃរបស់ខ្លួនពីផ្សារទំនើប ជីបម៉ុង តាមអនឡាញដោយមិនចាំបាច់ធ្វើដំណើរមកកាន់ផ្សារទំនើបផ្ទាល់។
លោក Arnaud Dufresne អគ្គនាយកផ្សារទំនើប ជីប ម៉ុង ថ្លែងថា៖ «គេហទំព័រនេះ នឹងរួមចំណែកមួយផ្នែកដល់ការរស់នៅបែបសម័យទំនើប និងផ្ដល់ភាពងាយស្រួលក្នុង ការរស់នៅរបស់អតិថិជនយើងពីព្រោះការទិញទំនិញសម្រាប់តម្រូការ ប្រចាំថ្ងៃរបស់ពួកគាត់កាន់តែងាយស្រួល។ ជាមួយម្រាមដៃចង្អុលទៅលើទំនិញដែលខ្លួនចង់បានទំនិញទាំងនោះ នឹងដឹកជញ្ជូនទៅដល់អាសយដ្ឋានរបស់ពួកគាត់មិនលើសពី៣០នាទី បន្ទាប់ពីបញ្ជាទិញរួចរាល់»។
លោក Arnaud បន្តទៀតថា ការបញ្ជាទិញទំនិញតាមវេបសាយ http://www.chipmongsupermarket.com នឹងជួយសន្សំសំចៃពេលវេលា និងកាត់បន្ថយការចំណាយ ទៅលើការធ្វើដំណើរជាច្រើន របស់អតិថិជនហើយរួមទាំងសុវត្ថិភាពខ្ពស់ផងដែរ ខណៈដែលក្រុងភ្នំពេញកំពុងស្ថិតក្នុងស្ថានភាពឆ្លងរាលដាល។
លោកបង្ហាញសុទិដ្ឋិ និយមផងដែរថា អតិថិជន នឹងរីករាយជាមួយបទពិសោធន៍បញ្ជាទិញទំនិញពីវេបសាយថ្មីរបស់ផ្សារទំនើប ជីបម៉ុង នេះដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់នូវសេវាកម្មថ្មី កាន់តែប្រសើរដល់ប្រជាពលរដ្ឋទាំងអស់ ។
លោកក៏រម្លឹកអោយអតិថិជនផ្សារទំនើប ជីបម៉ុង បន្តតាមដានការផ្តល់ជូនតម្លៃពិសេសលើមុខទំនិញជាច្រើនប្រភេទជាមួយគុណភាពល្អថ្មីស្រស់ៗ ជារៀងរាល់សប្តាហ៍នៅលើទំព័រហ្វេសប៊ុករបស់ផ្សារទំនើប ជីបម៉ុង https://www.facebook.com/ChipMongSupermarket និងបណ្តាញ Telegram របស់ផ្សារទំនើប ជីបម៉ុង https://t.me/chipmongsupermarket៕