(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានដាក់ចេញនូវវិធានការចំនួន៣ចំណុច ដើម្បីបន្តចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាត នៃជំងឺកូវីដ១៩ និងរក្សានិរន្តរភាពការងារ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងមុខងារសាធារណៈ បានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ ដូចខាងក្រោម៖

* ទី១៖ អង្គភាពនីមួយៗ ត្រូវចាត់ចែងឲ្យមានមន្ត្រី ដែលមានភារកិច្ចចាំបាច់ឲ្យមកប្រចាំការផ្លាស់វេនគ្នា បំពេញការងារជាប្រក្រតីឡើងវិញ ប្រធាន ឬមន្រ្តីប្រគល់សិទ្ធឲ្យទទួលខុសត្រូវចាំបាច់ ត្រូវមានវត្តមានជាប្រចាំនៅការិយាល័យក្នុងម៉ោងធ្វើការ។

* ទី២៖ ក្រសួងនឹងរៀបចំឯកសារបេសកកម្មដើម្បីសម្រួលដល់ការធ្វើដំណើរ មកបំពេញការងាររបស់មន្ត្រីដែលបន្តររស់នៅក្នុងតំបន់បិទខ្ទប់នៅឡើយ ទាំងតំបន់ក្រហម និងតំបន់លឿងទុំ។

* ទី៣៖ ក្រសួងនឹងបង្កលក្ខណៈសម្រួលជាធម្មតាដល់ការធ្វើដំណើររបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវទៅបំពេញភារកិច្ចចាំបាច់នៅក្នុងមូលដ្ឋានតាមបណ្តាខេត្ត ក្រុង៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ៖