(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ បានពាំនាំថវិកា ចំនួន ២.០០០.០០០៛ (ពីរលានរៀល) ជាថវិកាផ្ទាល់ខ្លួនរបស់លោក ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់គ្រួសារយោធិន ដែលមរណភាព នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅវរសេនាតូចការពារ ព្រំដែនលេខ៣០៣ ដោយសារគ្រាប់មីន ។
ជនរងគ្រោះមានឈ្មោះ ម៉ែន សុជារិទ្ធ ជានាយទាហាន បានជួបគ្រោះថ្នាក់ ពេលដើរល្បាតការពារ តាមបន្ទាត់ព្រំដែន។
លោក ហាក់ ឡេង បានលើកឡើងថា ដោយលោក ហ៊ុន ម៉ាណែត ជាប់រវល់ការងារច្រើន លោកពុំបានមកផ្ទាល់ទេ តែបានផ្តល់ថវិកា ជូនគ្រួសារសពតាមរយៈលោក មកផ្តល់ជូនគ្រួសារយោធិន ដែលទទួលមរណភាព ដោយសារជាន់មីន ក្នុងពេលដើរល្បាតតាមបន្ទាត់ ព្រំដែន កម្ពុជា-ថៃ៕