(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នភូមិត្រពាំងទន្លាប់ និងមួយផ្នែក នៃភូមិព្រៃស្រឡែង ស្ថិតក្នុងឃុំទួលអំពិល ស្រុកបសេដ្ឋ ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា ទីតាំងដែលត្រូវបិទខ្ទប់នេះ សម្រាប់រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅក្នុងសហគន៍ និងតំបន់ផ្សេងទៀត។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖