(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់មួយរយៈពេលកន្លងមកនេះ ក្រុមហ៊ុន ឃែរ៉ល ឌីស្ទ្រីប៊្យូសិន ឯ.ក (Care All) ដែលជាក្រុមហ៊ុនខ្មែរដំបូងបង្អស់ បាននាំមកនូវបន្លែសុវត្ថិភាពស្រស់ៗច្រើនមុខ គ្មានជាតិគីមី គ្មានមេរោគ លក់ជូនប្រជាពលរដ្ឋក្នុងតម្លៃធូរថ្លៃបំផុត ជាពិសេសប្រជាពលរដ្ឋស់នៅក្នុងតំបន់ក្រហមដែលកំពុងជួបការលំបាកក្នុងការធ្វើដំណើរ។

ការចូលរួមរបស់ក្រុមហ៊ុន ឃែរ៉ល នេះ គឺពិតជាបានចូលជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រ និងលើកស្ទួយកសិផលក្នុងស្រុក និងផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាឱ្យទទួលបាននូវការបរិភោគបន្លែ ផ្លែឈើស្រស់ៗ ដែលគ្មានសារធាតុគីមី គ្មានមេរោគ និងមានគុណភាខ្ពស់ ជាពិសេសតម្លៃដ៏សមរម្យបំផុត។

ជាមួយបច្ចេកទេសម៉ាស៊ីនលាងសម្អាត វេចខ្ចប់ ឧបករណ៍ពិនិត្យសារធាតុគីមីទំនើបដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ឃែរ៉ល បានយកចិត្តទុកដាក់ និងពិនិត្យយ៉ាងម៉ត់ចត់តាមស្តង់ដាសុវត្ថិភាពខ្ពស់ ក្នុងការលាងសម្អាតកម្ចាត់បាក់តេរី មេរោគ ក៏ដូចជាសារធាតុគីមីដែលជាប់នឹងបន្លែ នៅគ្រប់ដំណាក់កាលនៃការលាងសម្អាត និងទុកដាក់ គឺចាប់តាំងពីមុនពេលលាងសម្អាត រហូតដល់ក្រោយពេលលាងសម្អាតរួច និងការរៀបទុកដាក់ក្នុងទូសីតុណ្ហភាពប្រកបដោយសុវត្ថិភាព និងអនាម័យខ្ពស់ មុននឹងបញ្ចេញលក់ទៅកាន់ទីផ្សារជូនអតិថិជន។

ចាប់ពីពេលនេះតទៅ៖
* លោកអ្នកនឹងអស់ក្តីបារម្ភរឿងបន្លែមានបាក់តេរី មានមេរោគ និងមានសារធាតុគីមីទៀតហើយ ជាមួយនឹងបន្លែសុវត្ថិភាពរបស់ឃែរ៉ល!
* អ្នកណាក៏អាចទទួលទានបន្លែសុវត្ថិភាពរបស់ឃែរ៉ល ដែលមានតម្លៃសមរម្យបំផុត!
* ឃែររ៉ល នាំមកនូវបន្លែសុវត្ថិភាព និងសុខមាលភាពដល់លោកអ្នក!
* ឃែរ៉ល គុណភាពយើង សុវត្ថិភាពអ្នក!

សូមទំនាក់ទំនង ឬសួរព័ត៌មានបន្ថែមមកកាន់ក្រុមហ៊ុនឥលូវនេះ ដើម្បីលក់ដុំ និងលក់រាយ៖
* ទូរស័ព្ទលេខ៖ 096 52 52 500 / 077 773 668
* ហ្វេសប៊ុក៖ https://www.facebook.com/CareallDistribution/
* តេឡេក្រាម៖ https://t.me/careall168
* អាសយដ្ឋាន៖ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕