(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានសេចក្តីជូនដំណឹងស្តីពីការរៀបចំ អុជកាំជ្រួច អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែឧសភា នេះ បានឱ្យដឹងទៀតថា ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគម្រប់ព្រះជន្ម ៦៨យាងចូល ៦៩ព្រះវស្សា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩៖០០នាទីយប់ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ៖