(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំបែងចែកក្រុមការងារ ថ្នាក់ដឹកនាំខណ្ឌ បន្ដនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាអ្នកជួលផ្ទះ ដែលមានជីវភាពក្រីក្រ និងខ្វះខាតស្បៀងអាហារ សរុបចំនួន ៤០០គ្រួសារ។

សកម្មភាពបានធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានសង្កាត់ចតុមុខចំនួន ១០០គ្រួសារ និង ៣០០គ្រួសារទៀត រួមមាន សង្កាត់ស្រះចក សង្កាត់ផ្សារកណ្តាលទី២ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ (ស្មើនឹង ១០កំប៉ុង)៕