(ភ្នំពេញ)៖ វត្តមាន​ភោជនីយដ្ឋាន​ថ្មី ដែល​បើក​បម្រើ​រយៈ​ជាង​មួយខែ​កន្លងមក SALT N’PEPPER ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំងបំផុត​តាមរយៈ​ការ​រចនា​សិល្បៈ​រស់​រវើក​មាន​ភាព​ល្អ​ប្លែក​ពី​ភោជនីយដ្ឋានផ្សេងៗ នៅ​ក្មុង​រាជធានី​ភ្នំពេញ ការប្រើ​ពណ៌​ឌី​ហ្សា​ញ​ក្រហម​លា​យស លាយ​ជាមួយ​អំពូល​ភ្លើង​បែប​សិល្បៈ បង្កើត​ឲ្យ​មាន​បរិយាកាស​ដ៏​រីករាយ​ក្នុងការ​ទទួលទាន​អាហារ ដែល​ស័ក្ដិសម​សម្រាប់​ដៃគូ​ពាណិជ្ជកម្ម លក្ខណៈ​គ្រួសារ និង​ការជួបជុំ​មិត្តភក្តិ​ជាដើម។

ជាពិសេស​នោះ រសជាតិ​អាហារ៣សាសន៍​លាយ​ចម្រុះ​គ្នា ចុងភៅ​មាន​ជំនាញ​ច្នៃប្រឌិត​បង្កើត​រសជាតិ នៃ​ការរួមបញ្ចូល​គ្នា​គឺ​អាហារ​របស់​ប្រទេស​លោកខាងលិច៣ ផ្សេងគ្នា គឺ French Bistro, British Pubនិង Italian Trattoria ក្នុងតម្លៃ​ទាក់ទាញ​បំផុត។

ក្រៅពី​ការផ្តល់ជូន​នូវ​បរិយាកាស​ដ៍​ល្អ​រីករាយ​អ្វីដែល​ភោជនីយដ្ឋាន​យកចិត្តទុកដាក់​បន្ថែម​ទៀត​នោះ​គឺ​អនាម័យ​ខ្ពស់ និង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត SALT N' PEPPER GASTRO PUB មាន​កន្លែង​ចុងភៅ​ចម្អិន​អាហារ​ស្ថិត​ចំហៀង​កន្លែង​ភ្ញៀវ​ញ៉ាំ និង​ត្រូវបាន​រចនា​ប្រើ​កញ្ចក់​សុទ្ធ​ដើម្បី​អាច​ឲ្យ​ភ្ញៀវ​មើលឃើញ​ពី​សិល្បៈ​នៃ​ការ​ចម្អិន​អាហារ​ប្រកបដោយ​អនាម័យ​ខ្ពស់ បុគ្គលិក​សុទ្ធតែ​ទ​ទទួលបាន​នូវ​ការបណ្តុះបណ្ដាល​ក្នុង​ការបម្រើ​សេវាកម្ម ដែលមាន​ស្តង់ដា​ខ្ពស់ និង​មាន​ភាពរ​ស់រាយ​រាក់ទាក់​ញញឹម​ជានិច្ច។

ចាប់ផ្តើម​នៃ​ខែមីនា​នេះ ភោ​ជនី​ដ្ធា​ន​មាន Promotion តម្លៃ​ពិសេស​នូវ​ផ្ដល់ជូន​សម្រាប់​អាហារ​ថ្ងៃត្រង់​SET MENU ដែលមាន Appetizer, Main Course និង Dessert។ បើ​អ្នក​ជ្រើសរើស​ឈុត 2- courses ដែលមាន Appetizer មួយ​មុខ និង Main Course មួយ​មុខ នោះ​តម្លៃ​ត្រឹមតែ១០ដុល្លារ​ប៉ុណ្ណោះ។ បើ​អ្នក​ជ្រើសរើស​ឈុត 3- course ដែលមាន Appetizer មួយ​មុខ Main Course មួយ​មុខ និង Dessert និង​ថែម​ជូន Soft Drink មួយ​មុខ​នោះ តម្លៃ​ត្រឹមតែ១៣ដុល្លារ​ប៉ុណ្ណោះ។ Promotion នេះ​គឺ​ផ្តល់ជូន​ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សៅ​ហើយ​មានមុខ​ម្ហូប​ផ្លាស់ប្តូរ​រៀងរាល់​សប្តាហ៍​ផងដែរ។

ក្រៅពីនេះ SALT N' PEPPER GASTRO PUB មានមុខ​ម្ហូប​ពិសេស​ជាងគេ គឺ​សាច់​មួយ​គីឡូក្រាម​ក្នុង​មួយ​ចាន និង​មាន់​ស្រែ​អាំង​ពិសេស។ សម្រាប់​ប្រភេទ Steak គឺមាន​គុណភាព​ខ្ពស់​នាំ​ចូលមក​ប្រទេស​អាមេរិក ញូ​វ​ហ្សេ​ឡែ​ន អូស្ត្រាលី​ជាដើម។ ភោ​ជនី​ដ្ឋា​ន​ក៏មាន​បន្ទប់​ឯកជន​ដែល​អាច​ទទួលភ្ញៀវ​បាន​ពី ១៥ ទៅ ២០ នាក់​ដែរ​សម្រាប់​ការរៀបចំ​កម្មវិធី​ពិសេស​ផ្សេង​ផងដែរ។

SALT N' PEPPER GASTRO PUB ចាប់​បើក​ពី​ម៉ោង ៦៖០០ ព្រឹក ដល់​ម៉ោង ១០៖៣០ ព្រឹក​សម្រាប់​អាហារ​ពេលព្រឹក ពី​ម៉ោង១១៖៣០ ព្រឹក​ដល់​ម៉ោង ២៖៣០ ថ្ងៃ​សម្រាប់​អាហារ​ពេល​ថ្ងៃ និង​ពី​ម៉ោង ៦៖០០ ល្ងាច​ដល់​ម៉ោង ១០៖០០ យប់​សម្រាប់​អាហារ​ពេល​ល្ងាច ហើយ​មាន​ទីតាំង​ស្ថិត​ផ្ទាល់​ដី​នៃ​សណ្ឋាគារSUN & MOON, Urban Hotel តែម្ដង​ដែលមាន​អាសយដ្ឋាន​នៅ #68 ផ្លូវ​លេខ ១៥កែង​ផ្លូវ១៣៦ សង្កាត់​ផ្សារកណ្ដាល  រាជធានី​ភ្នំពេញ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរ​សព្ទ​លេខ 023 961 888៕