(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ រដ្ឋសភាបាននឹងកំពុងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់សហជីព ក្រោមអធិបតីភាព សម្តេច ហេង សំរិន។ សិក្ខា សាលានេះ មានការចូលរួមពីសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា ផងដែរ។
បន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់នេះរួចរាល់ ក្រុមសហជីពមួយចំនួន នឹងធ្វើសន្នសីទកាសែតមួយផងដែរ ដើម្បីបង្ហាញពីការគាំទ្រឬយ៉ាងណា?
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់សហជីព ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦ ។ ការកែប្រែជាថ្មី២១ចំណុចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមសហជីព បានធ្វើការតវ៉ា សម្តែងការមិនពេញចិត្តចំពោះការរៀបចំសេចក្តីព្រាងច្បាប់នេះកន្លងមក៕