(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក ក្នុងនោះយប់២លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ ៧នាក់ និងរបួសស្រាល ២នាក់ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៨គ្រឿង រួមមានម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង ហើយ មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន១លើក, ស្រវឹង១លើក, មិនប្រកាន់ស្តាំ១លើក, មិនគោរពសិទ្ធិ១លើក, បត់គ្រោះថ្នាក់១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៣នាក់។
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៧,១៨៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២,៧៨៧គ្រឿង ពិន័យសរុប ៤,៤០១គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ១,៧៦០នាក់ ៕