(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុន ឡុង ស្រេង និងលោកស្រី ដែលបានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដជាង១០០នាក់ ក្នុងនោះស្លាប់ម្នាក់៕
រដ្ឋបាលខេត្តកំពង់ចាម បានចាត់ទុកអំណោយជាថវិការបស់លោកឧកញ៉ា និងលោកស្រី ថា ជាពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានប្រសិទ្ធពរជ័យដល់លោកទាំង២ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១៥,៣៦១នាក់, អ្នកជាសះស្បើយចំនួន ៥,៤៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,៨១៨នាក់ និងអ្នកស្លាប់ចំនួន១០៦នាក់៕