(ភ្នំពេញ)៖ កាន់តែពិសេស និងងាយស្រួលទៀតសម្រាប់ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ងាយចូលពិនិត្យមើលថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួន ផ្ទាល់លើទូរស័ព្ទដៃនោះ។ ដោយមានការសហការរវាងកម្មវិធី App EDC ជាមួយនឹងកម្មវិធី App Fresh News អាចអនុញ្ញាតឲ្យលោកអ្នក ចូលពិនិត្យ មើលថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ប្រចាំខែរបស់លោកបានយ៉ាងងាយស្រួល។
ដើម្បីអាចពិនិត្យមើលថ្លៃប្រើប្រាស់អគ្គិសនីរបស់លោកអ្នកបាន លោកអ្នកគ្រាន់តែអញ្ជើញ ទៅចុះឈ្មោះប្រើប្រាស់ជាមុនសិន នៅតាមបណ្តាសាខាទាំង៣ នៅរាជធានីភ្នំពេញ ដោយត្រូវភ្ជាប់មកជាមួយ នូវអត្តសញ្ញាណប័ណ្ណ ដែលមានឈ្មោះដូចគ្នា ជាមួយវិក្កប័ត្រអគ្គិសនី អាសយដ្ឋានអ៉ីម៉ែល និងវិក្កយប័ត្រអគ្គិសនី។
ក្រោយចុះឈ្មោះរួចលោកនឹងមាន E-mail និង Password ដើម្បីធ្វើការ Login ដើម្បីអាចចូលពិនិត្យថ្លៃ ប្រើប្រាស់អគ្គិសនីបាន លោកគ្រាន់ តែចុចបេតុង Menu នៅខាងឆ្វេងដៃ រួចស្វែងរកពាក្យថា «អគ្គិសនីកម្ពុជា» ហើយចុចលើពាក្យនោះ លោកអ្នកត្រូវបំពេញ E-mail និង Password។ ពេលនោះលោកអ្នកនឹងទទួលបានព័ត៌មាន ស្តីពីថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ និងព័ត៌មានផ្សេងៗរបស់អគ្គិសនីកម្ពុជា។
សូមមេត្តា Update កម្មវិធី Fresh News ចុងក្រោយ (ទាំង Android & iOS) លោកអ្នកអាចពិនិត្យមើលការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំខែ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់់ទងតាមទូរស័ព្ទ Hotline របស់អគ្គិសនីកម្ពុជា តាមរយៈទូរស័ព្ទលេខ 023 722 525៕