(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញដល់ និងចែកសញ្ញាបត្រដល់គ្រូៗជាច្រើនរូប ដែលទើបបញ្ចប់ការសិក្សាគរុកោសល្យដោយជោគជ័យ។ ពិធីចែកសញ្ញាបត្រនេះ នឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ស្ថិតក្បែរវិមានឯករាជ្យ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំគ្រូៗ ដែលទទួលសញ្ញាបត្រស្អែកនេះរួមមាន៖ គ្រូបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ, គ្រូមកម្រិតឧត្តម (បរិញ្ញាបូក១) គ្រូកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ៕
សូមទស្សនាផ្សាយផ្ទាល់តាមរយៈ Fresh News TV៖