(កំពង់ធំ)៖ រដ្ឋបាលខេត្ដកំពង់ធំ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្សចំនួន១៥នាក់បន្ថែមទៀត កើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំង១៥នាក់បន្ថែមនេះ សុទ្ធតែអ្នកពាក់ព័ន្ធក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។
ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិលាបទងឲ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាលជាបន្ដបន្ទាប់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង៕