Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចោរប្រដាប់អាវុធកាំភ្លើងAK ៣នាក់ចូល​ទៅបាញ់ប្លន់នៅផ្ទះ​លក់សាំង​ស្រុកដងទង់ របួស​ស្រ្តីម្នាក់

08-03-2016 22:56

(កំពត)៖ ក្រុមចោរប្លន់ប្រដាប់អាវុធកាំភ្លើង AK មានគ្នា​៣នាក់ បានចូលទៅធ្វើសកម្មភាព បាញ់ប្លន់នៅផ្ទះលក់សាំងមួយកន្លែង ស្ថិតនៅភូមិមានរិទ្ធ ឃុំក្រាំងលាវ ស្រុកដងទង់ ខេត្តកំពត នៅវេលាម៉ោង​ជិត៩៖០០នាទី​ យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ ។

មន្រ្តីនគរបាលខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ បានចូលទៅចាក់សាំងម៉ូតូ ពេលនោះ​ក៏គំរាមដោះ​យកខ្សែដៃ​ប្លាកទីន​ចំនួន​២ជី និងបានបាញ់គំរាម បណ្តាលឲ្យត្រូវមេជើងស្រ្តីជាម្ចាស់ផ្ទះ​ផងដែរ។

ក្រោយកើតហេតុស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងអាវុធហត្ថ ចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដើម្បីតាមស្វែងរក​តាមចាប់​ក្រុមចោរប្លន់ទាំងនោះ។