Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខណ្ឌមានជ័យ ប្រកាសស្វាគមន៍ម្ចាស់ជំនួយដែលចង់ចែកអំណោយជូនពលរដ្ឋនៅតំបន់បិទខ្ទប់ និងអំពាវនាវជូនដំណឹងមកអាជ្ញាធរជាមុន ដើម្បីជួយសម្របសម្រួលរៀបចំទីតាំង

02-05-2021 17:27

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌមានជ័យ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសស្វាគមន៍ដល់ម្ចាស់ជំនួយទាំងអស់ ដែលមានបំណង់ចង់ចែកអំណោយជូនដល់ប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់ក្នុងមូលដ្ឋានរបស់ខ្លួន ដែលកំពុងខ្វះខាតស្បៀងអាហារ។

ដើម្បីបង្ការរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៃការប្រមូលផ្ដុំជួបជុំខុសគោលការណ៍ពីវិធានសុខាភិបាល ដែលអាចមានហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ នេះដល់សប្បុរសជន រដ្ឋបាលខណ្ឌមានជ័យ ស្នើសុំម្ចាស់ជំនួយទាំងអស់ មុនធ្វើការចុះចែកអំណោយសូមជូនដំណឹងដល់អាជ្ញាធរជាមុន ដើម្បីជួយសម្របសម្រួលចុះទៅតាមទីតាំង៕