(ភ្នំពេញ)៖ សមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២១នេះ បងប្អូនអ្នកចិញ្ចឹមត្រីចំនួន ៣១៥កន្លែង នឹងមានត្រីដែលដល់ពេលចាប់លក់ ចំនួន ៤ ៨២៩ តោន។
ត្រីទាំងនោះរួមមាន៖ ១៖ត្រីប្រាចំនួន ៣៨១៨តោន, ត្រីឆ្តោ ចំនួន ៦១១តោន, ត្រីពោ ចំនួន ២៤៣តោន, ត្រីអណ្តែង ចំនួន ៥០តោន, ត្រីប្រភេទដទៃទៀត ១០៧តោន (ឆ្ពិន ទីឡាព្យ៉ា ក្រាញ់ ត្រីធម្មជាតិ)៕
សូមអានសេចក្តីប្រកាសព័ត៌មាន របស់សមាគមវារីវប្បករនៅកម្ពុជាទាំងស្រុង៖