(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីករណីវិជ្ជមានកូវីដ១៩ លើប្រជាពលរដ្ឋចំនួន៤នាក់បន្ថែមទៀត (ម្នាក់ស្លាប់) នៅស្រុកបាធាយ, ស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់អំពីអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ទាំង៤នាក់ដូចខាងក្រោម៖
* ទី១៖ ឈ្មោះ រស់ មាស ភេទប្រុស អាយុ២៤ឆ្នាំ (ស្លាប់) រស់នៅភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ
* ទី២៖ ឈ្មោះ រ៉ន ម៉េងរ៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាមើង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់
* ទី៣៖ ឈ្មោះ ដែន ណាវិដ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ឃុំក្រឡា ស្រុកកំពង់សៀម
* ទី៤៖ ឈ្មោះ អ៊ុ ស្រីនិច អាយុ១៨ឆ្នាំ ប្រពន្ធឈ្មោះ ដែន ណាវិដ រស់នៅភូមិត្រពាំងឫស្សី ឃុំក្រឡា ស្រុកកំពង់សៀម។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩នឹងអ្នកជំងឺខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកទៅមន្ទីរពេទ្យបង្អែក ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
សូមជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដចំនួន៩៤នាក់ ក្នុងនោះស្លាប់ម្នាក់៕