(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញមកច្រានចោល Group នៅលើបណ្ដាញសង្គម Facebook មួយដែលប្រើប្រាស់ឈ្មោះរបស់ក្រសួងសុខាភិបាល។
តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកស្រី ឱ វណ្ណឌីន បានអះអាងថា ក្រសួងសុខាភិបាល មានផេកផ្លូវការតែមួយប៉ុណ្ណោះ ដែលមានសញ្ញាធីកពណ៌ខៀវ ជាសញ្ញាសម្គាល់ ហើយផ្សព្វផ្សាយព័ត៌មានផ្លូវការរបស់ក្រសួងស។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ជួយចាត់វិធានការចំពោះម្ចាស់គ្រុបមួយនេះ ដែលបង្កើតឡើងនាំឲ្យមានការយល់ច្រឡំចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងសុខាភិបាល។
លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សុំច្រានចោលទាំងស្រុវនូវផេកនេះ ដែលមិនមែនជាផេកហ្វេសបុករបស់ក្រសួងឡើយ។ ក្រសួងមិនទទួលស្គាល់នូវរាល់ព័ត៌មានដែលដាក់ផ្សាយ ក្នុងផេកនេះឡើយ។ សូមអាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយចាត់ការតាមច្បាប់ផង»។
គួរជម្រាប កន្លងមកក្រសួងក៏ធ្លាប់បានចេញមកច្រានចោលផេកមួយចំនួន ដែលប្រើប្រាស់ឈ្មោះដូចក្រសួងសុខាភិបាល និងផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ៕