(តាកែវ)៖ អាជ្ញាធរខេត្តតាកែវ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៧នាក់ថ្មីបន្ថែមទៀត ដែលបានរកឃើញកើតជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកបាទី ខេត្តតាកែវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។
ក្នុងករណីប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យដែលនៅក្បែរផ្ទះ៕
ខាងក្រោមនេះគឺឈ្មោះរបស់អ្នកជំងឺកូវីដ១៩៖