Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូរ្យគ្រាស នឹងកើតមាននៅព្រឹកស្អែក! កម្ពុជាក៏អាចមើលឃើញដែរ!

08-03-2016 21:18

(ពិភពលោក)៖ យោងតាមវែបសាយ The Verge របស់អាមេរិក បានចេញផ្សាយនៅយប់ ថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០១៦ នេះថា សូរ្យគ្រាស នឹងកើតមាននៅ ចន្លោះម៉ោង ៧ៈ៣០ព្រឹកថ្ងៃស្អែក ម៉ោងនៅអាស៊ីអាគ្នេយ៍ ដោយក្នុងនោះ ប្រទេសមួយចំនួននៅតំបន់នេះ ដូចជា ឥណ្ឌូណេស៊ី, ប្រ៊ុយណេ, និង ម៉ាឡេស៊ី (កោះធំខាងកើត), នឹងទទួលរងភាពងងឹត។

ដោយឡែកសម្រាប់កម្ពុជា យើងក៏ទំនងជាអាចមើលឃើញផងដែរ ប៉ុន្តែទំនងជាមិនពេញលេញដូចបណ្តាប្រទេសខាងលើនេះឡើយ។

គួរបញ្ជាក់ថា សូរ្យគ្រាស កើតឡើងនៅពេលព្រះច័ន្ទ គោចរមកចំ ចន្លោះរវាងព្រះអាទិត្យ និងផែនដី (តម្រៀបជូួរដូចបន្ទាត់) ដែលជាហេតុនាំឲ្យ ស្រមោលព្រះច័ន្ទចាំងពីព្រះអាទិត្យ ជះមកលើតំបន់ណាមួយលើផែនដី ដែលនាំឲ្យងងឹតសូន្យ ក្នុងរយៈពេលតែជាង ៧ នាទីប៉ុណ្ណោះ៕