(ព្រះសីហនុ)៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមនុស្ស៣នាក់ ដាក់ពន្ធនាគារ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ក្រោមបទចោទ «ការរារាំងដល់ការអនុវត្តវិធានការ»។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

មនុស្សទាំង៣នាក់ ដែលត្រូវតុលាការឃុំខ្លួននោះរួមមាន៖

* ទី១៖ ឈ្មោះ វ៉ា ជាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមេកាសំណង់ ទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

* ទី២៖ ឈ្មោះ ស៊ី គង់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

* ទី៣៖ ឈ្មោះ កែវ ធាន ហៅខេម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតនៅភូមិត្រពាំងកក់ ឃុំត្រពាំងកក់ ស្រុកទឹកឈូ ខេត្តកំពត និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនទាំង០៣នាក់ខាងលើនេះ ត្រូវបានចោទប្រកាន់ដោយតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុពីបទ «ការររារាំងដល់ការអនុវត្តវិធានការ» ប្រព្រឹត្តនៅក្រុមទី១០ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣, មាត្រា៤ និងមាត្រា១១ នៃច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕