(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ស្អែកនេះ នឹងអញ្ជើញចែកសញ្ញាបត្រ ដល់គ្រូៗជាច្រើនរូប ដែលទើបបញ្ចប់ការសិក្សាគរុកោសល្យដោយជោគជ័យ។ ពិធីចែកសញ្ញាបត្រនេះ នឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ស្ថិតក្បែរវិមានឯករាជ្យ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំគ្រូៗ ដែលទទួលសញ្ញាបត្រស្អែកនេះរួមមាន៖ គ្រូបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ, គ្រូមកម្រិតឧត្តម (បរិញ្ញាបូក១) គ្រូកម្រិតមូលដ្ឋានឯកទេសភាសាបារាំង-ខ្មែរ៕