(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់អាហារតាមតម្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហម និងលឿងទុំនោះ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន Smile Shop លក់នូវកញ្ចប់ម្ហូបអាហារស្រស់ៗតម្លៃត្រឹមតែ១២,០០០រៀល ហើយផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃចំពោះការទិញម្ហូបអាហារ និងទំនិញដែលចាំបាច់ចាប់ពី២០ដុល្លារឡើងទៅ។ ជាពិសេសទៅទៀតនោះ ក្រុមហ៊ុនមានការបញ្ចុះតម្លៃពិសេសរាល់ពេលទូទាត់តាមអនឡាញជាមួយស្ថាបនហិរញ្ញវត្ថុជាដៃគូថែមទៀតផង។
ក្រុមហ៊ុន Smile Shop App កំពុងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងអាជ្ញារគ្រប់លំដាប់ថ្នាក់ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ដ៏កាចសាហាវ។ ក្រុមហ៊ុនកំពុងតែចូលរួមដោះស្រាយស្ថានភាពលំបាកដែលបងប្អូនប្រជាជនយើងកំពុងតែជាប់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ។
ក្រុមហ៊ុន Smile Shop បានចុះអនុសារណៈយោកយល់គ្នាជាមួយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាក្នុងការផ្តល់ជូននូវកញ្ចប់ម្ហូបអាហារ គ្រឿងទេស ត្រីសាច់ស្រស់ៗដឹកជូនអ្នកបានទាំងតំបន់ក្រហម លឿងទុំ និងលឿងដោយដឹកជញ្ជូនម្ហូបអាហារទាំងនោះដល់ទីកន្លែងនៅក្នុងតំបន់ដែលបានកំណត់។
ផ្សារទំនើបអនឡាញ Smile Shop App ជាកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិក B2C ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។
លោក Jack Lee ជាពាណិជ្ជករជនជាតិចិន ជាមួយលោក ម៉ាក ចំរើន និងលោក ធាប សុវណ្ណារ៉េត ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Smile Shop បានលើកឡើងថា ការចូលរួមចំណែករបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺជាកិច្ចការងារដ៏ចាំបាច់បំផុតដែលក្រុមហ៊ុនតែងតែចាត់ជាអាទិភាព ការជួយចូលរួមចំណែកក្នុងការដោះស្រាយក្នុងស្ថានភាពដ៏លំបាក់ក្នុងកំឡុងពេលបិទខ្ទប់នេះរិតសំខាន់ដល់បងប្អូនប្រជាជនខ្មែរយើង។
ក្រៅពីនេះអ្វីដែលក្រុមហ៊ុនយកចិត្តទុកដាក់ជាអាទិភាពផងដែរនោះ គឺការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីកូវីដ១៩។ ក្រុមហ៊ុន Smile Shop បានត្រៀមរួចជាស្រេចក្នុងការផ្តល់នូវទីផ្សារអនឡាញយ៉ាងទូលំទូលាយដល់ប្រជាកសិករ ដើម្បីដាក់លក់ផលិតផលក្នុងស្រុកនៅលើទីផ្សារអិឡិចត្រូនិក (E-Commerce) ដើម្បីបង្កើនការប្រើប្រាស់កាន់តែខ្លាំងទាំងនៅក្នុងស្រុក និងទីផ្សារនៅក្នុងបណ្តារប្រទេលផ្សេងៗទៀត ជាពិសេសនោះគឺទីផ្សារប្រទេសចិន។
លោក Jack Lee ពាណិជ្ជករជនជាតិចិន ជាសហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Smile Shop លោកបានស្ងើចសរសើរដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយអស់ទាំងកំលាំងកាយចិត្ត និងប្រាជ្ញាក្នុងការនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍដល់សង្គមកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។
លោក Jack Lee ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មដែលបានផ្តល់នូវកិច្ចសហការ ការផ្តល់នូវអនុសាសន៍ល្អៗ និងការគាំទ្រយ៉ាងពេញលេញដល់ក្រុមហ៊ុន Smile Shop ឲ្យបានចូលរួមសកម្មភាពជាមួយក្រសួងក្នុងកំឡុងពេលបិទខ្ទប់នេះ។
ដើម្បីទិញម្ហូបអាហារសូមទាញយកកម្មវិធី Smile Shop ដើម្បីទិញម្ហូបអាហារ និងទំនិញដែលចាំបាច់នានា៖ http://onelink.to/pqj8has
ទិញឥឡូវនេះ៖ http://bit.ly/KhMOCSHOP សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 015 555 058 | 017 333 690៕