(ភ្នំពេញ)៖ បន្ទាប់ពីបើកដំណើរការបានជិត២ឆ្នាំ ចំនួនអ្នកគាំទ្រ និងទស្សនាព័ត៌មាន Fresh News បានកើនលើសជាងកន្លះលាននាក់ហើយ។ ស្របពេលព័ត៌មានភាសាអង់គ្លេស (English version) មានការកើនអ្នកចូលទស្សនា។ អង្គភាពព័ត៌មាន Fresh News ជាអង្គភាពព័ត៌មាន មួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile និង Computer ព្រមៗគ្នា។
ក្រោយពេលការចាប់បដិសន្ធិ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ចំនួនអ្នកចូលទៅទាញយក កម្មវិធីព័ត៌មាន Fresh News ពី App Store និង Play Store បានកើនឡើងជារៀងរាល់ថ្ងៃ (ជាមធ្យមជាង១៥០០នាក់)។ រហូតមកដល់ដើមខែមីនា ឆ្នាំ២០១៦នេះ ចំនួនអ្នកទាញយកមកប្រើប្រាស់ បានកើនលើសជាង ៥០០,០០០នាក់។
រាល់ព័ត៌មាន ដែលបានកើតមាននៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ត្រូវបានបាញ់បញ្ជូនព្រមគ្នាទៅដល់ Smart Phone, Tablet Computer និងបង្ហោះលើគេហទំព័រ www.freshnewsasia.com ។ នៅពេលថ្មីៗនេះ អង្គភាព Fresh News បានបង្កើត Fresh News TV សម្រាប់ផ្សាយផ្ទាល់កម្មវិធីសំខាន់ៗ ហើយ Fresh News TV ក៏បានចាក់ផ្សាយបទចម្រៀងពិរោះ២៤ លើ២៤ម៉ោង សម្រាប់ជាការកម្សាន្តផងដែរ។
សូមបញ្ជាក់ថា Fresh News បាញ់បញ្ជូនព័ត៌មានត្រឹមតែពី ៥ ទៅ១០នាទី ប៉ុណ្ណោះ ផ្ញើទៅកាន់ទូរស័ព្ទលើស៥០ម៉ឺនគ្រឿង។ ក្រៅពីការទទួល បានព័ត៌មានទាន់ហេតុការណ៍ហើយនោះ នៅលើ Fresh News ក៏មានកម្មវិធីមួយចំនួនទៀត៖ ទី១៖ កម្មវិធីមើលសកម្មភាពចរាចរណ៍, ទី២៖ អត្រាប្តូរប្រាក់, ទី៣៖ លេខសង្គ្រោះបន្ទាន់ ទី៤៖ តារាងជើងហោះហើរ និងជាពិសេស Fresh News TV តែម្តង៕