(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៤១៩,៩៦៨នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៨,១២៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៦៧២,៨៨០នាក់ (ស្លាប់ ៤៥,៦៥២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,០៤៦,៦៥៣នាក់ (ស្លាប់ ១៧,៣៥៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤១១,៥៩៤នាក់ (ស្លាប់ ១,៥២១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៨៣១នាក់ (ស្លាប់ ៣,២០៩នាក់)
* ថៃ ឆ្លងចំនួន ៦៧,០៤៤នាក់ (ស្លាប់ ២២៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦១,១៧៩នាក់ (ស្លាប់ ៣១នាក់)
* កម្ពុជា ឆ្លងចំនួន ១៣,៧៩០នាក់ (ស្លាប់ ៩៦នាក់)
* វៀតណាម ឆ្លងចំនួន ២,៩៤២នាក់ (ស្លាប់ ៣៥នាក់)
* ទ្បាវ ឆ្លងចំនួន ៨២១នាក់ (ស្លាប់ ០នាក់)
* ព្រុយណេ ឆ្លងចំនួន ២២៤នាក់ (ស្លាប់ ៣នាក់)៕