(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចកំណត់ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល ពី «តំបន់លឿងទុំ» មកជា «តំបន់លឿង» វិញ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ប្រការ១ នៃសេចក្ដីសម្រេចនេះបានកំណត់យ៉ាងដូច្នេះថា «ត្រូវបានកំណត់ភូមិទួលលៀប នៃសង្កាត់ស្នោរ ខណ្ឌកំបូល ពី «តំបន់លឿងទុំ» មកជា «តំបន់លឿង» បន្ទាបពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែង ស្របតាមសេចក្ដីសម្រេច លេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩»។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ និងផែនទីបង្ហាញទីតាំង៖