(ភ្នំពេញ)៖ អនុវត្តន៍តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការពារជាតិ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បានចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលរៀបចំដោយក្រសួងការពារជាតិ ធ្វើឡើងបន្ទាប់ពីទទួលបានការផ្ទេរភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ដើម្បីផ្តល់ការការពារដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម ខណៈតំបន់ទាំងនេះកំពុងជួបការរាលដាលកូវីដ១៩ ខ្លាំងជាងគេ៕

សូមទស្សនាវីដេអូខាងក្រោម៖

http://image.freshnewsasia.com/2020/id-021/fn-2021-05-01-23-45-33-7.JPG http://image.freshnewsasia.com/2020/id-021/fn-2021-05-01-23-45-37-8.JPG