(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពតម្រួតបទបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកស្រី មាឃ សំណាង នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកអំណោយសប្បុរសជនចែកជូនប្រជាពលរដ្ឋ ៧០គ្រួសារ ក្នុងភូមិកាកាប់ សង្កាត់កាកាប់២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយសម្រាលដល់ការហូបចុករបស់ប្រជាពលរដ្ឋ ក្នុងពេលបិទខ្ទប់ទប់ស្កាត់ជំងឺកូវីដ១៩នេះ។
អំណោយសប្បុរសធម៌ទាំងនេះ គឺបានមកពីការចូលរួមរបស់សប្បុរសជនមួយចំនួន រួមមាន៖ លោក វិន វីលុន ឡយ និងលោក ស្រី ជានិតា ម្ចាស់ហាងសម្លៀកបំពាក់ L& E Fashion លោក អ៊ុច ឆាយ និងលោក ហេង ធាវី។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូម ពងទា ៣០គ្រាប់ មី ១កេស ត្រីខ ១២កំប៉ុង ទឹកត្រី និងទឹកស៊ីអ៉ីវ ១២ដប ត្រីងៀត ១គីឡូក្រាម បន្លែចម្រុះ ៥គីឡូក្រាម៕