(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការ ផ្អាកជាបណ្ដោះអាសន្ន សកម្មភាពអាជីវកម្មលក់ដូរអាហារ-ភេសជ្ជៈ គ្រឿងស្រវឹង អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរទំនិញ ក្លឹប-សេវាកម្សាន្ដសប្បាយ ក្លឹប-ទីតាំងលេងកីឡា និងផ្អាកការធ្វើចរាចរណ៍ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង។
សេចក្ដីសម្រេចនោះ បានបញ្ជាក់ថា ការកំណត់នេះមានសុពលភាពរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ ដោយឡែក សម្រាប់អ្នកដែលល្មើសនឹងសេចក្ដីសម្រេចនេះ នឹងត្រូវចាត់ការតាមផ្លូវច្បាប់ជាធរមាន៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖