(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ប្រកាសពីការរកឃើញមនុស្សចំនួន១០នាក់បន្ថែមទៀត កើតជំងឺកូវីដ១៩ នៅស្រុកក្រូចឆ្មារ និងស្រុកតំបែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ជាក់អំពីចំនួនអ្នកឆ្លងដូចខាងក្រោម៖
បុគ្គលវិជ្ជមានជំងឺកូវីដ១៩ ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ៖
* ទី១៖ ឈ្មោះ ឡិត ម៉ារី ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ
* ទី២៖ ឈ្មោះ អេល អែសះ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិព្រែកតាហម ឃុំជំនីក ស្រុកក្រូចឆ្មារ
* ទី៣៖ ឈ្មោះ អាល់រី ហ្វាសា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិអន្ដូងច្របក់ ឃុំសេដា ស្រុកតំបែរ
* ទី៤៖ ឈ្មោះ អាលរី ជូប៉ារី ភេទប្រុស អាយុ៥ឆ្នាំ រស់នៅភូមិអន្ដូងច្របក់ ឃុំសេដា ស្រុកតំបែរ
* ទី៥៖ ឈ្មោះ សា នាង ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិរោងគោ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ
បុគ្គលវិជ្ជមានជំងឺកូវីដ១៩ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ តាំង ប៊ូទ្រី វិជ្ជមានជំងឺកូវីដ១៩ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៖
* ទី១៖ ឈ្មោះ សុខ ម៉េងហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ
* ទី២៖ ឈ្មោះ ហុង សុខសាន្ដ ភេទប្រុស អាយុ៣៦ឆ្នាំ
* ទី៣៖ ឈ្មោះ សុខ ម៉េងគង់ ភេទប្រុស អាយុ១៨ឆ្នាំ
* ទី៤៖ ឈ្មោះ សារិ សារុន ភេទប្រុស អាយុ៤២ឆ្នាំ
* ទី៥៖ ឈ្មោះ មាស សូនី ភេទប្រុស អាយុ២២ឆ្នាំ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកដែលប៉ះពាល់ប្រយោលជាមួយអ្នកជំងឺ សូមធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន៕