(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
អ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញ២នាក់បន្ថែមទៀត នៅខេត្តកំពង់ចាមនោះរួមមាន៖
* ទី១៖ ឈ្មោះ ទៀន ហុំ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ
* ទី២៖ ឈ្មោះ ឃឹម ផល្លា ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាកូនបង្កើតរបស់ឈ្មោះ ទៀន ហុំ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្ទីរសុខាភិបាលខេត្ត បានបញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្ដស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយករណីនេះបន្ថែមទៀត៕