(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្ដីសម្រេចកំណត់ភូមិសាស្ដ្រភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជា «តំបន់ក្រហម» ដែលមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
ទីតាំងដែលត្រូវបានបិទខ្ទប់ការធ្វើដំណើរ និងដាក់ជា «តំបន់ក្រហម» នៅភូមិសាស្ដ្រសង្កាត់ប៉ោយប៉ែត និងទីតាំងមួយផ្នែក នៃសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមមាន៖
* ទី១៖ ផ្លូវចូលស្ថានីយ៍ប្រេងឥន្ធនៈ Total ពីផ្លូវជាតិលេខ៥ មកទល់នឹងផ្លូវផ្សារប៉ោយប៉ែតថ្មី ផ្នែកខាងត្បូង និងផ្លូវទី១ និងផ្លូវទី២ ផ្នែកខាងជើងស្ថានីយ៍ប្រេងឥន្ធនៈ PTT ក្នុងតំបន់ខារ៉ាអូខេឡាហ្វីរ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
* ទី២៖ កំណាត់ផ្លូវដើមពុទ្រា ចាប់ពីកែងខាងលិចផ្លូវចូលវត្តស្រះត្រាច ឆ្ពោះទៅទិសខាងលិច រហូតដល់ផ្លូវបំបែកចូលទៅកាស៉ីណូហ្វូលឌិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដបន្ទាយមានជ័យ៖