(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញតាមរយៈបណ្ដាញសង្គម ដោយមានជនឆ្លៀត ឱកាសមួយចំនួនបានបំផុសព័ត៌មាន ក្នុងន័យញុះញង់ និងបង្កើតចលាចលនៅក្នុងស្ថានភាព ដែលប្រជាជាតិកំពុងប្រឈម នឹងបញ្ហាជំងឺរាតត្បាត នៃមេរោគកូវីដ-១៩ បណ្ដាលឲ្យមានភាពសោកសៅបំផុត ចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឲ្យជនអគតិមួយចំនួន បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនោះ ដ្បិតការផ្សព្វផ្សាយទាំងនោះ គឺជាទង្វើវាយប្រហារ និងរំលោភច្បាប់ និងត្រូវផ្ដន្ទាទោសដោយពុំមានការលើកលែង។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមគោរពជម្រាបជូន សារជាថ្មីម្ដងទៀត ជូនប្រជាពលរដ្ឋដែលមានតម្រូវការ «ស្បៀងអាហារបន្ទាន់ចំពោះមុខ» ជាគោលដៅអាទិភាព សូមទំនាក់ទំនងដូចខាងក្រោម៖
* រដ្ឋបាលរាជធានីភ្នំពេញ៖ Hot Line ១២៩៩ / ០៧៧ ៨៥៦ ៩៦៦ / ០៩៨ ៣៧៩ ៧៧៧ / ០៩៩ ៤២៩ ០៤០
* ទំនាក់ទំនងក្នុងការទិញម្ហូបអាហារ ក្រសួងពាណិជ្ជកម្ម៖ ០១២ ៧៦៧ ០៤៣ / ០៨៩ ៣៥៥ ៦៩៦ / ០៦៩ ៥២៤ ៤៩៩ /០១៥ ៨០៥ ៣១៣ /០១៧ ៨៥៥ ០១១ /០១២ ៩១៧ ៧៦០ /០៦៩ ៣៣៦ ៦៦៧/ ០១៧ ៨៨២ ៨៣៨ /០១០ ៤៤៧ ៣២៧ /០១៥ ៩០០ ០២៥ /០១៧ ៦៦៥ ៥៩៥ /០១៧ ៤៩២ ២៥៦/ ០៩២ ៨៦៨ ៦៩៦
* អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្របសម្រួលការងារទូទៅ ០៩២ ៨៧២ ៣៣៥ / ០១៧ ៩៦៦ ៩៩០/ ០៧០ ៦២៨ ៥៦០
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមឆ្លៀតឱកាសដ៏ស្រួចស្រាល់នេះ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅគោរពជូនដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងមោះមុត ក្នុងបេសកកម្មប្រកបដ៏កិត្តិយស និងឧត្តុងឧត្តមនេះ ជាពិសេសបងប្អូនជនរួមជាតិ ដែលបានចូលរួមសហការ ប្រកបដោយភាពថ្លៃថ្នូរ និងប្រវត្តិសាស្រ្ត ដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវការរីករាលដាលមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕