(ថៃ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ពលរដ្ឋខ្មែរដែលរស់នៅ និងធ្វេីការក្នុងប្រទេសថៃ អំពីវិធានការរបស់រដ្ឋាភិបាលថៃ ដែលតម្រូវឱ្យមនុស្សទាំងអស់ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពសង្គម នៅតាមទីកន្លែងសាធារណៈ ឬទីប្រជុំជន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃ ច័ន្ទ ទី០១ ខែឧសភា ឆ្នាំ២០២១នេះតទៅ។
ស្ថានទូតកម្ពុជាបានបន្តថា ប្រទេសថៃក៏បានដាក់ចេញនៅវិធានការផាកពិន័យចំពោះ បុគ្គលណាមិនអនុវត្តតាមវិធានការត្រូវពិន័យជាប្រាក់ បើល្មើសលើកទី១៖ ៦.០០០បាត លោកទី២៖ ១២.០០០បាត និងលើកទី៣៖ ២០,០០០បាត ដល់ បុគ្គល ណា ដែល មិន បានពាក់ ម៉ាស់ ក្នុង កន្លែងតាមទី សាធារណៈ ។
ស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានអំពាវនាវប្រជាពលរដ្ឋលកម្ពុជាដែលកំពុងស្នាក់នៅប្រទេសថៃ មេត្តាចូលរួមអនុវត្តបទប្បញ្ញត្តិដែលអាជ្ញាធរថៃដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ហើយចំពោះបងប្អូនដែលសង្ស័យថា ខ្លួនឯងបានឆ្លងជំងឺកូវីដ-១៩ សូមប្រញាប់ទាក់ទងទៅលេខ ១៩១ ជាបន្ទាន់។
សូមបញ្ជាក់ថា ប្រទេសថៃ មានកើនកើនទ្បើងនៃ ចំនួនអ្នកឆ្លងចំនួន ៦៥,១៥៣នាក់ និងស្លាប់ ២០៣នាក់ដោយសារជំងឺ កូវីដ-១៩ជាលំដាប់៕