(កណ្តាល)៖ លោក ទ្រាង សុផានិត ប្រធានក្រុមអ្នកលេងរថយន្ត CCG (តុបតែងរថយន្ត មានលក្ខណៈប្លែកៗ) បានដឹកនាំក្រុមរបស់លោក ប្រមាណជាង២០នាក់ យកថវិកាមួយចំនួនរួមទាំងសម្ភារសិក្សាជាច្រើន ទៅចែកជូនសិស្សក្រីក្រជាង១០០នាក់ស្ថិតនៅភូមិ បឹងជន្លេន ឃុំបឹងជន្លេន ស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៨ ខែមីនានេះ ចំថ្ងៃទិវានារីអន្តរជាតិ។
លោក ទ្រាង សុផានិត បានប្រាប់ឲ្យដឹងថា ចាប់ពីពេលនេះតទៅក្រុមរបស់លោក និងបន្តធ្វើសកម្មភាព មនុស្សធម៌នេះ ដើម្បីរួមចំណែកកិច្ចការងារសង្គម ជាជាងយកលុយទៅចាយផឹកស៊ី ឲ្យស្រីញីឥតប្រយោជន៍។ នេះជាលើកទឹក៣ផងដែរ ដែលក្រុមរបស់លោក ធ្វើសកម្មភាពមនុស្សធម៌បែបនេះ៕