(ភ្នំពេញ)៖ លោកឧកញ្ញា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាន់ បានចែកជូននូវអំណោយដល់ប្រជាពលរដ្ឋ ៤០០គ្រួសារ នៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីជួយសម្រាលបន្ទុកខ្លះក្នុងពេលបិទខ្ទប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ។
អំណោយទាំងនោះ រួមមាន៖ សាច់ជ្រូក ១គីឡូក្រាម អង្ករ១ប៉ាវ២០គីឡូក្រាម សាច់គោ កន្លះគីឡូ សាច់ក្រក កន្លះគីឡូ មី ១០កញ្ចប់និងបន្លែផ្សេងៗទៀត៕