(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីការរកឃើញមនុស្ស៥នាក់បន្ថែមទៀត កើតជំងឺកូវីដ១៩ រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
មនុស្សទាំង៥នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នោះរួមមាន៖
* ទី១៖ ឈ្មោះ តាំង វ៉េងម៉េង ភេទប្រុស អាយុ៥១ឆ្នាំ
* ទី២៖ ឈ្មោះ នៅ ផល ភេទប្រុស អាយុ៥៨ឆ្នាំ
* ទី៣៖ ឈ្មោះ ឃាង រាង ភេទប្រុស អាយុ៣៦ឆ្នាំ
* ទី៤៖ ឈ្មោះ ឡូត ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ
* ទី៥៖ ឈ្មោះ ចន ផេង ភេទប្រុស អាយុ៤០ឆ្នាំ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ សូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕