(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងកម្មករសំណង់ រស់នៅក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញចំនួន ៥៧គ្រួសារ ដែលកំពុងជួបបញ្ហាជីវភាព នាដំណាក់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាលកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងអាជ្ញាធរមូលដ្ឋាន។
ពិធីចែកអំណោយនេះបានធ្វើឡើងចំនួន ២ថ្ងៃផ្សេងគ្នា គឺនាថ្ងៃទី២៩ ខែមេសា ម្សិលមិញ ត្រូវបានចែកអំណោយជូនដល់ប្រជាពលរដ្ឋទាំង ៣៧គ្រួសារ។
និងថ្ងៃទី២ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមសា ឆ្នាំ២០២១នេះ ត្រូវប្រគល់ជូនកម្មករសំណង់ និងប្រជាពលរដ្ឋ ដែលជួបញ្ហាជីវភាពខ្វះខាតក្នុងវិធានការបិទខ្ទប់ការរីករាលដាលជំងឺកូវីដ-១៩ ចំនួន ២០គ្រួសារ។
ក្នុងពិធីចែកអំណោយនេះ លោកអភិបាលខណ្ឌសែនសុខ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានបញ្ជាក់ថាការជួយនេះ គឺពុំមានរើសអើងនិន្នាការនយោបាយនោះឡើយ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌក៏បានជំរុញឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងរក្សាការពារពីជំងឺកូវីដ-១៩ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការរបស់ក្រួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក «៣កាពារ និង៣កុំ» ឱ្យបានគ្រប់ៗគ្នា ជាពិសេសទីណាមានទុក្ខ ទីនោះមានសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ចាំជួយជានិច្ច។
ក្នុងនាមអាជ្ញាធរភូមិវិមានទ្រង់ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ សូមគោរពថ្លែងអំអរគុណសម្តេចទាំងទ្វេរ ថ្នាក់ដឹកនាំ និងងសប្បុរសជននានា ដែលតែងតែយកចិត្តទុកដាក់រាល់បញ្ហារសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាមូលដ្ឋានដទៃទៀតដែលកំពុងជួបបញ្ហារខ្វះខាត នាដំណាក់កាលវិធានការបិទខ្ទប់ ដើម្បីកាត់ផ្តាច់ការរីករាលដាល់នៃជំងឺឆ្លងកូវីដ-១៩៕