(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាតំបន់មានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ភូមិមួយនេះត្រូវបិទរយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖