(កំពង់ស្ពឺ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ បានចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃើញឈើជ្រុងប្រភទចម្រុះ មានឈើចម្រេញ ត្រសេក និងសុក្រំ ចំនួន៦៨កំណាត់ មិនទាន់វាស់វែង (គ្មាន ម្ចាស់) លាក់ទុកនៅចំនុចប៉ុយរ៉ុយក្នុងព្រៃដីឡតិ៍ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
លោក សោម ពុទ្ធតារា បានឲ្យដឹងថា ករណីបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ នៅមិនទាន់វាស់វែងទេ ដោយរង់ចាំជំនាញមកទទួល ហើយកម្លាំងកំពុងនៅការពារបានប្រគល់ឱ្យទៅមន្ត្រីជំនាញបរិស្ថានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីរក្សាទុក និងចាត់ការបន្តតាមនីតិវិធី៕