(ភ្នំពេញ)៖ លោក ស៊ិន សុផល រស់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឯកសារផ្ទេរសិទ្ធិកាន់កាប់ដីមួយកន្លែង ស្ថិតភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ទំហំ៧០០ម៉ែត្រ ប្រកាសមិនទទួលខុសត្រូវ ចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។
ក្នុងពាក្យបណ្ដឹង របស់លោក ស៊ិន សុផល បានឲ្យដឹងថា «ខ្ញុំបាទ បានរុះរើផ្ទះ ហើយបានបាត់ឯកសារផ្ទេរសិទ្ធិ កាន់កាប់ដីធ្លីលេខ៣១៩៧ ល.ប ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ចុះហត្ថលេខាដោយលោកអភិបាលខណ្ឌដង្កោ មិនដឹងទៅដល់ទីណា»។
លោក ស៊ិន សុផល បានបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណា មកទាមទារ ឬ តវ៉ាថា ទីតាំងខាងលើនេះ មិនមែនរបស់ខ្ញុំបាទ ខ្ញុំនោះ ខ្ញុំសូមទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់»៕