(កណ្ដាល)៖ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានចាប់ផ្ដើមច្រូតកាត់ ប្រមូលទិន្នផលស្រូវរបស់ខ្លួន ក្នុងដំណាក់កាលទី១ ដែលមានផ្ទៃដីសរុបប្រមាណ១,០០០ហិចតា ក្នុងឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុម ហ៊ុនបានទទួលសិទ្ធិអភិវឌ្ឍន៍ ដាំដំណាំស្រូវលើផ្ទៃដី ១,៦៩០ហិចតា ស្ថិតក្នុងភូមិ កំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ក្នុងនោះមានពូជស្រូវក្រអូប ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ឲ្យបានអង្ករ១លានតោន ក្នុង១ឆ្នាំ និងជាការជួយលើកស្ទួយ កំណើនសេដ្ឋកិច្ចជាតិ ផងដែរ។
ជាការពិត ទោះបីជាកន្លងមកក្នុងតំបន់នេះ ធ្លាប់បានទទួលរងនូវការរំខាន ពីសំណាក់ក្រុមជនខិលខូច ទិញ-លក់ដី នៅតំបន់នេះ យ៉ាងអនាធិបតេយ្យ ដើម្បីបានជាកម្មសិទ្ធិ ដែលធ្វើឲ្យរាំងស្ទះខ្លះៗ ក្នុងការដាំដុះដំណាំស្រូវ របស់ក្រុមហ៊ុនក្ដី ក៏ដំណើរការអភិវឌ្ឍន៍ ការសាបព្រួសពូជស្រូវ និងការប្រមូលផល នៅតែបន្តជំនះគ្រប់ឧបសគ្គ តាមគម្រោងរបស់ខ្លួន ដែលបានគ្រោងទុក និងបានទិន្នផលគួរជាទីមោទន ហើយក្នុងដំណាក់កាលទី១នេះ ក្រុមហ៊ុនរំពឹងថា នឹងទទួលបានទិន្នផលសរុប ក្រោយពីសម្ងួតស្រូវរួចរាល់ ប្រមាណជា៥តោន ។
លោក តាំង សុខឃី អ្នកចាត់ការទូទៅប្រចាំក្នុងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ បានមានប្រសាសន៍ថា ថ្វីដ្បិតតែក្នុងរដូវប្រាំងនេះ ទៅទូទាំងប្រទេសកម្ពុជា កំពុងតែខ្វះខាតទឹក នៅក្នុងការប្រើប្រាស់ ស្រោចស្រពដំណាំផ្សេងៗក្ដី ប៉ុន្តែក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍មានប្រឡាយ មានអាងស្ដុកទឹកគ្រប់គ្រាន់ ដើម្បីស្រោចស្រពដំណាំស្រូវរបស់ខ្លួនបានយ៉ាងល្អ។ ជាពិសេសបងប្អូនប្រជាកសិករ ដែលមានទីតាំងស្រូវប្រាំង នៅក្បែរៗក្រុមហ៊ុន ក៏បានទទួលផលទឹក សម្រាប់ស្រោចស្រព ស្រូវរបស់ពួកគាត់បានគ្រប់គ្រាន់ ហើយទទួលទិន្នផលស្រូវគួរជាទីមោនទដូចគ្នា។
សូមស្ដាប់ការបញ្ជាក់ទាំងស្រុង របស់លោក តាំង សុខឃី ស្ដីពីការប្រមូលផលស្រូវ ក្នុងដំណាក់កាលទី១នេះ ដូចខាងក្រោម៖
Posted by Fresh News Photo on Monday, March 7, 2016
Posted by Fresh News Photo on Monday, March 7, 2016
Posted by Fresh News Photo on Monday, March 7, 2016